អំពីយើងខ្ញុំ

សកម្មភាពនានា

គុណតម្លៃស្នូល

ផលិតផលដែលលេចធ្លោ

ភាពខ្លាំង

ដៃគូសហការ

ព័ត៌មានទំនាក់ទំនង

ការណែនាំអំពីយើងខ្ញុំ

ក្រុមហ៊ុន HV​ Cam ជាក្រុមហ៊ុនពាណិជ្ជកម្មនៃសាជីវកម្ម HV Group ឯកទេសចែកចាយផលិតផលលើច្រើនវិស័យដូចជា ឱសថ គ្រឿងសម្អាង ទំនិញប្រើប្រាស់ ។ល។​ ដោយមានបេសកកម្មនាំមកនូវសម្រស់និងសុខភាពជីវិតជូនប្រជាជនកម្ពុជា តាមរយៈផលិតផលមានសុវត្ថិភាពនិងគុណភាពខ្ពស់។ HV Cam គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខ នូវផលិតផលរបស់ប្រេន Abera ដែលបានវាយតម្លៃខ្ពស់នៅលើ បណ្តាញ Amazon និងបានអតិថិជនជាច្រើនលើពិភពលោកជឿជាក់ប្រើប្រាស់។

គុណតម្លៃស្នូល - ៣ក

ក្រុមការងាររបស់ HV Cam តែងតាំងចិត្តយ៉ាងមុតមាំ គិតធ្វើយ៉ាងណាដើម្បីនាំមកនូវផលប្រយោជន៍ដ៏ច្រើន សម្រាប់បម្រើសង្គមនិងលើកតម្កើងគុណភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា។ 

HV Cam បានសន្និដ្ឋានថា កិត្យានុភាពគឺជាគុណសម្បត្តិចម្បង ក្នុងការទាក់ទងរវាងដៃគូសហការ មិត្តរួមអាជីព ព្រមទាំងគ្រួសារ។ សមាជិកនីមួយៗរបស់​ HV Cam តែងតែបំពេញកិច្ចការដោយមានទំនួលខុសត្រូវយ៉ាងខ្ពស់ ដើម្បីបង្កើតលទ្ធផលដ៏ល្អបំផុត។

HV Cam គឺជាទីប្រជុំទៅដោយមនុស្សដែលមានទេពកោសល្យ ព្រមទាំងមានទំនួលខុសត្រូវយ៉ាងខ្ពស់ ហើយក៏ជាទីកន្លែងដែលបុគ្គលម្នាក់ៗអាចបញ្ចេញនូវសមត្ថភាពជំនាញរបស់ខ្លួនជាអតិបរមា ដើម្បីស្ថាបនាវិជ្ជាជីវៈនិងឈានទៅសម្រេចក្តីសង្ឃឹមក្នុងជីវិត។

ការតាំងចិត្ត

កិត្យានុភាព

កោសល្យ

ផលិតផលដែលលេចធ្លោ

គ្រីមភ្នែក Abera ជួយបំបាត់ស្លក់ភ្នែក ស្នាមជាំខ្មៅ និងស្នាមជ្រីវជ្រួញ។ ដោយមានធាតុផ្សំធម្មជាតិ នឹងជួយស្បែកឲ្យភ្លឺ តឹងណែនជុំវិញបរិវេណភ្នែក។ គ្រីមមិនបង្កការឡើងរមាស់ ងាយស្រួលជ្រាបចូល និងធ្វើស្បែកឲ្យទន់ល្មើយ។ ប្រើប្រាស់ជាប្រចាំដើម្បីស្បែកជុំវិញបរិវេណភ្នែកតែងតែភ្លឺថ្លា និងម៉ដ្ឋរលោង។

មើលបន្ថែមនៅទំព័រផ្លូវការ

លម្អិត

គ្រីមភ្នែក Abera

Kagami Abera គឺជាថ្នាំដុះធ្មេញមានសារធាតុចិញ្ចឹមចេញពីដំណើរការល្បើងនៃគ្រាប់កាហ្វេខៀវ ជួយបំបាត់កំណកកំបោរជាប់ធ្មេញនិងធ្មេញលឿងយ៉ាងប្រសិទ្ធភាព ព្រមទាំងកាត់បន្ថយក្លិនមាត់។ ផលិតផលបានសិក្សានិងអភិវឌ្ឈដោយអ្នកជំនាញឯកទេសមាត់ធ្មេញ ធានាសុវត្ថិភាព និងមិនមានជាតិពុល។​ ប្រើប្រាស់ជាប្រចាំថ្ងៃ ដើម្បីឃើញភាពប្រសើរឡើងយ៉ាងច្បាស់នៃធ្មេញនិងមាត់របស់អ្នក។

លម្អិត

គ្រីមជួយឲ្យធ្មេញស Kagami Abera

គ្រីមព្យាបាលស្លាកស្នាម​ Abera មានរូបមន្តពិសេស ជំរុញការបង្កើតកោសិកាថ្មីបែបធម្មជាតិ និងផលិត collagen ថ្មី ជួយបំបាត់ស្លាកស្នាមនិងស្នាមផ្លែ។ ជែលព្យាបាលស្លាកស្នាមជឿនលឿន ជួយបន្ទន់ និងធ្វើស្លាកស្នាមឲ្យស្មើវិញ បង្កើនពណ៌សម្បុរនិងប្រព័ន្ធរបស់ស្បែក។ ផលិតផលសមនឹងស្បែកគ្រប់ប្រភេទ មិនមានក្លិនឬពណ៌ក្រោយពីប្រើ។ បានធ្វើការពិសោធន៍គ្លីនិចនិងបញ្ជាក់ប្រសិទ្ធភាពចំពោះស្លាកស្នាមជាច្រើនប្រភេទ។ 

គ្រីមព្យាបាលស្លាកស្នាម រមៀតក្រហម Scar Abera

លម្អិត

សេរ៉ូមបំបាត់ស្នាមជាំ Abera មានធាតុផ្សំជាច្រើនដែលមានគុណភាពជួយកាត់បន្ថយស្នាមជាំ ស្នាមអុចខ្មៅ នាំមកវិញនូវផ្ទៃមុខស្មើពណ៌។ ធាតុផ្សំសុវត្ថិភាព សមនឹងស្បែកគ្រប់ប្រភេទ អាចប្រើប្រាស់លើផ្ទៃមុខ ក៏ដូចជាលើសារពាង្គកាយ។ ប្រសិទ្ធភាពទទួលបានបន្ទាប់ពីប្រើ៧ដល់៨សប្ដាហ៍ ដោយអាស្រ័យទៅលើរាងកាយនិងស្ថានភាពស្នាមជាំ។

សេរ៉ូមបំបាត់ស្នាមជាំ Abera

លម្អិត

ភាពខ្លាំង ២យ៉ាង

ដោយទស្សនៈអាជីវកម្ម «យកអតិថិជនជាមជ្ឈមណ្ឌល» HV Cam តែងតែផ្តោតទៅលើការកែលម្អសេវាកម្មនិងប្រម៉ូសិនពេលបានលក់រួចហើយ ដើម្បីនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងជាច្រើនដល់អតិថិជន។យើងខ្ញុំមានក្រុមការងារទទួលបន្ទុកថែរក្សាអតិថិជនដោយហ្មត់ចត់បំផុត ដោយយោងទៅលើផ្នត់គំនិត​«ការគិតអតិថិជនដូចជាសាច់ញាតិ»​ ដើម្បីរួមដំណើរនិងគាំទ្រអតិថិជនឲ្យបានយូរអង្វែង។ ដោយកត្តានេះ ប្រព័ន្ធលក់ទំនិញរបស់ HV Cam មានស្ថិតិយ៉ាងខ្ពស់នៃអ្នកទិញឡើងវិញនិងណែនាំញាតិមិត្តឲ្យបានស្គាល់ពីយើងខ្ញុំ។

សេវាកម្មអតិថិជន

HV Cam មានក្រុមការងារ Digital Marketing ដែលមានបទពិសោធន៍យូរឆ្នាំលើវិស័យ ឱសថ គ្រឿងសម្អាង ទំនិញប្រើប្រាស់ ។ល។ ក្រៅពីនេះ យើងខ្ញុំនៅមានអ្នកជំនាញខាងយុទ្ធសាស្រ្តក្នុងការបង្កើតនិងជួយផ្សព្វផ្សាយប្រេនជាទូទៅនៅតាមបណ្តាញសង្គម Facebook, Google, Youtube,​... ប្រេនបានបញ្ចេញមុខជាញឹកញាប់នៅតាមទំព័រផ្សព្វផ្សាយ កាសែត កញ្ចក់ទូរទស្សន៍ ជាពិសេសបានតារាល្បីៗបង្ហាញដោយផ្ទាល់។

ការធ្វើទីផ្សារនិងម៉ាកយីហោ

សកម្មភាពនានារបស់យើងខ្ញុំ

សកម្មភាពផ្ទៃក្នុង

ពិធីជប់លៀង

សកម្មភាពសប្បុរសធម៌

ដៃគូសហការ

ក្រុមហ៊ុន HV CAM

លេខទូរសព្ទ: (+855) 93 509 737

អាសយដ្ឋាន: Borey Penghuoth the star Diamond
Street 11 . N.122

គោលនយោបាយលក់

គោលនយោបាយត្រឡប់មកវិញ

Artboard 26

គោលនយោបាយប្រើប្រាស់

គោលការណ៍​ភាព​ឯកជន

http://thenounproject.comThe Noun ProjectIcon TemplateRemindersStrokesTry to keep strokes at 4pxMinimum stroke weight is 2pxFor thicker strokes use even numbers: 6px, 8px etc.Remember to expand strokes before saving as an SVG SizeCannot be wider or taller than 100px (artboard size)Scale your icon to fill as much of the artboard as possibleUngroupIf your design has more than one shape, make sure to ungroupSave asSave as .SVG and make sure “Use Artboards” is checked100px.SVG

ម៉ោងធ្វើការ: 8:00 - 17:00

VỀ CHÚNG TÔI

CÁC HOẠT ĐỘNG

LĨNH VỰC

DỰ ÁN TIÊU TIỂU

TUYỂN DỤNG

LIÊN HỆ

Mouse over this to Change color